![]() |
មូលហេតុដែលបង្កឲ្យមានការកង្វះអគ្គិសនីនៅទូទាំងប្រទេសកម្ពុជានោះដោយ សារតែអាកាសធាតុក្តៅយ៉ាងខ្លាំង និងគ្រោះរាំងស្ងួត ហេតុដូច្នេះហើយតម្រូវការប្រើប្រាស់អគ្គិសនីក៏កាន់តែកើនឡើងផងដែរ។ នាបច្ចុប្បន្ន អាជ្ញាធរកម្ពុជាកំពុងខិតខំប្រឹងប្រែងកសាងផែនការ សំដៅបង្កើនបរិមាណអគ្គិសនីនាពេលខាងមុខ ដូចជាសាងសង់រោងចក្រវារីអគ្គិសនី ឧណ្ហអគ្គិសនី និងថាមពលព្រះអាទិត្យ។ ឆ្លើយតបនឹងការអំពាវនាវឲ្យជួយឧបត្ថម្ភរបស់ស្ថាប័នអគ្គិសនីកម្ពុជានោះ ប្រទេសវៀតណាម ឡាវ និងថៃ គឺជាប្រទេស៣ដំបូងបង្អស់ក្នុងតំបន់នឹង ប្តេជ្ញាជួយឧបត្ថម្ភដល់ស្ថានអគ្គិសនីកម្ពុជា។ ក្នុងនោះ ប្រទេសថៃនឹងផ្គត់ផ្គង់ 80 Megawatt (MW) រីឯឡាវផ្គត់ផ្គង់ 10 Megawatt (MW) និងវៀតណាមរក្សាបរិមាណអគ្គិសនីនៅដដែលដែលកំពុងជួយឧបត្ថម្ភជូនដល់កម្ពុជាផងដែរ៕

