ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីឡាវ លោក Kikeo Khaykhamphithoune។ (រូបថត៖ TTXVN) |
រីឯខ្លួនវិញ លោក Kikeo Khaykhamphithoune ឧបនាយករដ្ឋមន្ត្រីឡាវ បាន សង្កត់ធ្ងន់ថា សិក្ខាសាលាទ្រឹស្តីរវាងបក្សទាំងពីរបានធ្វើឡើងចំពេលដែលបក្ស ប្រជាជនបដិវត្តន៍ឡាវកំពុងត្រៀមរៀបចំកសាងកម្មវិធីនយោបាយ ព្រមទាំងដាក់ ពង្រាយការរៀនសូត្រ និងចែករំលែកបទពិសោធន៍សម្រាប់ការងារដ៏សំខាន់នេះ។ សិក្ខាសាលាទ្រឹស្តីជាមួយបក្សកុម្មុយនិស្តវៀតណាមមានសារសំខាន់ខ្លាំងណាស់ដែលក្នុងនោះខ្លឹមសារនិងប្រធានបទនៃសិក្ខាសាលាគឺជាមូលដ្ឋានដើម្បីប្រទេសឡាវកសាងឯកសារនៃមហាសន្និបាតបក្សប្រជាជនបដិវត្តន៍ឡាវ៕

