វៀតណាម និង Turkmenistan បង្កើនកិច្ចសហប្រតិបត្តិលើគ្រប់វិស័យ

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តជម្រុញការផ្លាស់ប្តូរគណៈប្រតិភូ គ្រប់ជាន់ថ្នាក់ និង រៀបចំដំណើរទស្សនកិច្ច ជាន់ខ្ពស់ទៅវិញទៅមក ក៏ដូចជា បង្កើនជំនួបសំណេះសំណាលរវាងក្រសួង ស្ថាប័ន និង អង្គភាពអាជីវកម្មនានា ព្រមទាំង បន្តចុះហត្ថលេខាលើលិខិតបទដ្ឋាននៃកិច្ចព្រមព្រៀង ដើម្បីសុក្រិត្យនូវមូលដ្ឋានគតិយុត្តសម្រាប់ កិច្ចសហប្រតិបត្តិការផងដែរ។

ស្តីអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ ភាគីទាំងពីរនឹងបន្តរួមសហការយ៉ាង ជិតស្និទ្ធនិងគាំទ្រគ្នា ទៅវិញទៅមកនៅ ក្នុងវេទិកាអន្ដរជាតិ ជាពិសេសក្នុងអង្គការសហប្រជាជាតិ។ ភាគីទាំងពីរក៏ឯកភាពថាក្រសួងការបរទេស នៃប្រទេស ទាំងពីរ នឹងបន្តលើកកម្ពស់តួនាទីយ៉ាងសកម្មរបស់ខ្លួននិងរក្សាឲ្យបាននូវយន្តការនៃការពិគ្រោះយោបល់ ជាទៀងទាត់ ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែ រីកចម្រើនថែមទៀត៕