អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានទទួលជួបលោកស្រី Catherine Mary Russell នាយិកាប្រតិបត្តិនៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)។ (រូបថត៖ VOV) |
លោកស្រីនាយិកាប្រតិបត្តិ UNICEF បានវាយតម្លៃខ្ពស់ចំពោះ វៀតណាម ដែល បានអនុវត្តន៍យ៉ាងសកម្មនូវសកម្មភាពសហប្រតិបត្តិការជាច្រើននាពេលកន្លងមក ដោយទទួលបានលទ្ធផលវិជ្ជមានសម្រាប់កុមារវៀតណាម រួមទាំងកុមារដែលមាន កាលៈទេសៈលំបាកពិសេស ក៏ដូចជាការសន្យាអន្តរជាតិដ៏ខ្លាំងក្លារបស់វៀតណាមអំពី សិទ្ធិកុមារផងដែរ។ លោកស្រី Russell បានអះអាងថានឹងសហការ និងជួយឧបត្ថម្ភ វៀតណាមបន្តអនុវត្តន៍យ៉ាងសកម្មនូវកម្មវិធីជាតិវៀតណាម - UNICEF ដំណាក់កាល ២០២២-២០២៦ និងធានាសិទ្ធិកុមារឲ្យកាន់តែប្រសើរឡើង ជាពិសេសលើវិស័យអប់រំ សុខាភិបាល អាហារូបត្ថម្ភ ការទទួលបានទឹកស្អាត និងអនាម័យ។ លោកស្រី Russell បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមដែលស្នើឲ្យអង្គការសហប្រជាជាតិយកថ្ងៃទី ១១ ខែមិថុនាជារៀងរាល់ឆ្នាំជា "ថ្ងៃលេងកំសាន្ត" ដោយចាត់ទុកថា ប្រការនេះ នឹងរួមចំណែកជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារនៅជុំវិញពិភពលោកសូម្បីតែនៅក្នុងតំបន់ជម្លោះក៏ដោយ៕

