តាមនោះ ដំ​ណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកអគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម បន្ទាប់ពីសុក្រឹត្យក្បាលម៉ាស៊ីន​ដឹកនាំ។ ភាគីទាំងពីរបានចាត់ទុកថានេះជាសកម្មភាពការទូតដ៏សំខាន់បំផុតនៅក្នុងទំនាក់ទំនងវៀតណាម-ចិន​ក្នុងឆ្នាំ ២០២៦។ ទាក់​ទងនឹង​វិស័យនយោបាយ ភាគីទាំងពីរបានបង្ហាញពីទំនុកចិត្តនយោបាយកម្រិតខ្ពស់ និងបំណងចង់​អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឡើង​ដល់​កម្ពស់​ថ្មីមួយ។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ឯកសារសហប្រតិបត្តិការចំនួន ៣២ រវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម និងចិនត្រូវបានចុះហត្ថលេខា ដោយ​បង្កើតមូលដ្ឋាន​ដើម្បី​លើក​កម្ពស់ប្រិសិទ្ធិ​ភាពនៃ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ទាក់ទងនឹងការជួប​ប្រាស្រ័យ​រវាងប្រជាជន​និង​ប្រជាជន មេដឹកនាំទាំងពីរបានប្រកាសចាប់ផ្តើមឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិន ឆ្នាំ ២០២៦-២០២៧ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការធ្វើដំណើរទៅមក​របស់​ប្រជាជន​នៃប្រទេសទាំងពីរ៕​