ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាំង បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយក​ចិត្ត​ទុក​ដាក់​ចំពោះតួនាទី និង​ឋានៈរបស់ទួរគីលើឆាកអន្តរជាតិ និងតំបន់ ដោយចាត់ទុកនេះ ជាដៃគូសំខាន់ឈានមុខគេនៅក្នុងតំបន់។ ដើម្បី​បន្ត​ជំរុញ បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី​ឲ្យ​កាន់​តែ​ជាក់ស្តែង និងមានប្រសិទ្ធភាពនាពេលអនាគត ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាំង បានស្នើឱ្យលោក​រដ្ឋមន្ត្រី យ៉ាសារ ហ្គូឡឺរ យក​ចិត្ត​ទុក​ដាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរឱ្យ​បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាប្រសិទ្ធភាពនៃយន្តការសន្ទនាគោលនយោបាយការពារជាតិ​ថ្នាក់អនុរដ្ឋមន្ត្រី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុ​ងការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ និងពាណិជ្ជកម្មយោធា។

រីឯខ្លួន​វិញ លោក​រដ្ឋមន្ត្រី យ៉ាសារ ហ្គូឡឺរ បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូ​ដ៏​សំខាន់របស់ទួរគីនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយបង្ហាញពីបំណងចង់ឱ្យ​កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍដល់​កម្រិតថ្មីមួយ កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព៕​​