នេះគឺជាវគ្គបណ្តុះបណ្តាល UNSOC ដំបូងបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថា ស្របតាមស្តង់ដារក្នុងខែមីនា ឆ្នាំ ២០២៦ ដែលជាព្រឹត្តិការណ៍សំខាន់មួយក្នុងដំណើរការលើកកំពស់វិជ្ជាជីវៈនិងស្តង់ដារនៃការបណ្តុះបណ្តាលបេសកកម្មរក្សាសន្តិភាពនៅស្នងការរក្សាសន្តិភាពវៀតណាម។

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចំនួន ៣៧ នាក់មកពីប្រទេសដៃគូចំនួន ៩ ក្រោមកម្មវិធីបណ្តុះបណ្តាលនិងសហប្រតិបត្តិការយោធា (MTCP)របស់កាណាដា រួមមាន៖ បង់ក្លាដែស កម្ពុជា ហ្វីជី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី ហ្វីលីពីន ទីម័រខាងកើត និងប្រទេសម្ចាស់ផ្ទះវៀតណាម។ នាយទាហានឡាវចំនួន ៥ នាក់ក៏ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះតាមការអញ្ជើញរបស់ក្រសួងការពារប្រទេសវៀតណាមផងដែរ។

វគ្គបណ្តុះបណ្តាលនេះដំណើរការរហូតដល់ថ្ងៃទី ១២ ខែកក្កដា ដោយមានការចូលរួមពីគ្រូបង្វឹកវៀតណាមចំនួន ៥ នាក់ និងគ្រូបង្វឹកកាណាដាចំនួន ២ នាក់ រួមជាមួយអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលមកពីប្រទេសទាំងពីរ។ ចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងឆ្លងកាត់មេរៀនទ្រឹស្តី និងលំហាត់ជាក់ស្តែងជាច្រើន ដើម្បីដោះស្រាយករណីមួយចំនួន។ នៅចុងបញ្ចប់នៃវគ្គបណ្ដុះបណ្ដាល សិក្ខាកាមនឹងធ្វើសមយុទ្ធចម្រុះមួយ ស្តីពីភារកិច្ចរបស់នាយទាហានសេនាធិការអង្គការសហប្រជាជាតិ (INSTEX)៕