នៅក្នុងជំនួប​នេះ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានស្នើឱ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរ​គណៈប្រតិភូគ្រប់ជាន់​ថ្នាក់ និងយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដូចជា៖ កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី វៀតណាម កម្ពុជា និងឡាវ; ការហាត់​សម​ស្វែងរកនិងជួយសង្គ្រោះរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបី; និងកិច្ចសន្ទនាគោលនយោបាយការពារជាតិនៅកម្រិតអនុរដ្ឋមន្ត្រី។ លើសពីនេះ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ការបណ្តុះបណ្តាល; ការគ្រប់គ្រងនិងការពារ​ព្រំដែន; ការ​សម្របសម្រួលស្វែងរក ប្រមូល និង​ធ្វើមាតុភូមិនិវត្តអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។

រីឯខ្លួន​វិញ នាយឧត្តមសេនីយ៍ ប្រាក់ សុវណ្ណា បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយវៀតណាមក្នុងការស្វែងរក ការប្រមូល និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា​ក្នុងសម័យសង្គ្រាម៕