នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern ជឿជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងនូវែលសេឡង់និងវៀតណាមអាចសម្រេចបាន ២,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ (រូបថត៖ VOV) |
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានឲ្យដឹងថា៖ “ជាមួយនឹងសមត្ថភាព ប្រៀបខ្លាំង និងបទពិសោធន៍ឈានមុខគេលើពិភព លោកនិងក្នុងតំបន់ សហគ្រាសនូវែលសេឡង់អាចស្រាវជ្រាវ សហប្រតិបត្តិការ បណ្តាក់ទុនចូលវិស័យដែលវៀតណាមកំពុងមានគុណសម្បត្តិ និងតម្រូវការអភិវឌ្ឍន៍ ដូចជា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ការ ផ្លាស់ប្ដូរឌីជីថល ថាមពលថ្មី ថាមពលកកើតឡើងវិញ កសិកម្មបច្ចេកវិទ្យាខ្ពស់ ខ្សែ សង្វាក់ផ្គត់ផ្គង់អាហារសុវត្ថិភាព បច្ចេកវិទ្យាថែរក្សាបន្ទាប់ពីការប្រមូលផល និងការ កែច្នៃកសិផលនិងជលផល”។
នៅព្រឹត្តិការណ៍នេះ ភាគីទាំងពីរបានដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីឡើងដល់ទៅ ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤៕

