ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសន្ទនាជាមួយប្រធានាធិបតីអាហ្សង់ទីន លោក Alberto Angel Fernandezt។ (រូបថត៖ VOV) |
មេដឹកនាំទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាហ្សង់ទីន នាពេលកន្លងមក បន្តអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន ជាក់ ស្តែង និងមានប្រសិទ្ធភាព។ មេដឹកនាំទាំងពីរសម្ដែងការពេញចិត្តចំពោះទំហំពាណិជ្ជ កម្មទ្វេភាគីដែលជាចំណុចលេចធ្លោក្នុងទំនាក់ទំនងទ្វេភាគី ដោយសម្រេចបានជាង ៤,៨ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ អាហ្សង់ទីនបន្តជាដៃគូពាណិជ្ជកម្មធំទីបី របស់វៀតណាមនៅអាមេរិកឡាទីន ហើយវៀតណាមបន្តជាទីផ្សារសំខាន់សម្រាប់ ការនាំចេញរបស់អាហ្សង់ទីន និងជាដៃគូធំទីពីររបស់អាហ្សង់ទីននៅអាស៊ីផងដែរ។ មេដឹកនាំទាំងពីរបានឯកភាពគ្នានឹងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ-ការទូត ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ព្រមទាំងឆ្លៀតយក ប្រៀបខ្លាំងពីមុខទំនិញដែលអាចបំពេញគ្នាទៅវិញទៅមក ដើម្បីកិច្ចខិតខំប្រឹងប្រែង នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥៕

