ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ មន្រ្តីការបរទេស លោក Pham Binh Minh បានអះអាងថា វៀតណាម ត្រៀមខ្លួនជាស្រេចរួមជាមួយអៀរឡង់ ផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ក៏ដូចជាកិច្ច សហប្រតិបត្តិការនានា ដើម្បីពង្រឹងសមត្ថភាពសុខភាព ឆ្លើយតបនឹងជំងឺ រួមទាំងជួយគាំទ្រគ្នាទៅវិញទៅ មក ក្នុងកិច្ចការគាំពារពល រដ្ឋ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្រ្តីការបរទេស លោក Pham Binh Minh បានអះអាងថា វៀត ណាមគឺជាដៃគូមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិជានិច្ច ដោយតែងតែរួមសហការយ៉ាងជិតស្និទ្ធជាមួយដៃគូនានាក្នុងនោះមានអៀរឡង់ នៅតាមបណ្តាវេទិកាពហុភាគី ដើម្បីមានការរួមចំណែកបន្ថែមទៀតសម្រាប់ការថែរក្សាសន្តិភាព ស្ថេរភាពនិងការគោរពច្បាប់អន្តរជាតិ ក៏ដូចជាក្នុងការឆ្លើយតបនឹងបញ្ហាសកល។ ក្នុងឱកាសនេះឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានស្នើឲ្យអៀរឡង់និងវៀតណាមសម្របសម្រួលជំរុញនិង ទាញយកប្រយោជន៍ពីឱកាសដែលបានផ្តល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម (EVFTA), កិច្ចព្រមព្រៀងការការពារការវិនិយោគ (EVIPA) នាំមកនិងគាំទ្រសេដ្ឋ កិច្ចនៃប្រទេសទាំងពីរដើម្បីជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន៕