រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្រ្តីការបរទេសអ៊ីតាលី លោក Manilo Di Stefano។ (រូបថត៖ baoquocte.vn) |
រីឯខ្លួនវិញ លោកអនុរដ្ឋមន្រ្តី Manlio Di Stefano បានបញ្ជាក់ថា កិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចបន្តជាអាទិភាពក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយសន្យា បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគរបស់អ៊ីតាលីនៅវៀតណាម ដែលជាដៃគូ សំខាន់ជួរមុខរបស់អ៊ីតាលីនៅអាស៊ាន។ លោកអនុរដ្ឋមន្រ្តី Manlio Di Stefano បាន វាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់វៀតណាមក្នុងអាស៊ាន; មាន គោលបំណងចង់ឲ្យវៀតណាមគាំទ្រអ៊ីតាលីក្នុងការបង្កើនវត្តមាននៅតំបន់អាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការអវកាសនិងបរិស្ថាន៕

