អនុរដ្ឋមន្រ្តីក្រសួង ផែនការនិងវិនិយោគវៀតណាម លោក Tran Quoc Phuong (ខាងស្ដាំ)។ (រូបថត៖ laodong.vn) |
“ក្នុងឆ្នាំ២០២១ ដំណោះស្រាយអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ មានការផ្លាស់ប្ដូរបច្ចុប្បន្នកម្មនិងជឿនលឿនជាង។ ជាពិសេសគឺ វៀតណាម បានធ្វើការកែសម្រួលដ៏សមស្របនឹងស្ថានភាព ដោយផ្សាភ្ជាប់នឹងគោលដៅ២ដើរ ទន្ទឹមគ្នា ដែលបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផង ហើយអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ មុខ សញ្ញារងផលប៉ះពាល់ក្នុងសង្គម ក៏មានការផ្លាស់ប្ដូរបើធៀបនឹងរយៈពេលមុន ខណៈ ដែលទីផ្សារក្នុងស្រុកបានស្ដារឡើងវិញជាបណ្ដើរៗ។ ដោយឈរលើមូលដ្ឋាននោះ ក្រសួងផែនការនិងវិនិយោគបានផ្ញើរសារាចរណ៍ទៅកាន់បណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ វាយតម្លៃផលប៉ះពាល់ដោយជម្ងឺរាតត្បាតទៅលើការប្រតិបត្តិការនៃ វិស័យនីមួយៗ ក៏ដូចជាវាយតម្លៃចំពោះដំណោះស្រាយជួយឧបត្ថម្ភ ប្រភពធនធាន និងរបៀបអនុវត្តផងដែរ”៕

