ពិព័រណ៍ឆ្នាំនេះបានប្រមូលផ្តុំគណៈប្រតិភូផ្លូវការជាង ៣០០ មកពីប្រទេសជិត ១០០ និងក្រុមហ៊ុនការពារជាតិជិត ២០០០ អង្គភាព មកពីប្រទេសជាង ៦០ ដែលចូលរួមការតាំងពិព័រណ៍នេះ។
នៅក្នុងពិព័រណ៍នេះ ក្រសួងការពារប្រទេសវៀតណាមបានឧទ្ទេសនាមអំពីឧស្សាហកម្មការពារជាតិរបស់វៀតណាមទៅកាន់ប្រទេសដទៃទៀត និងបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀបចំសម្រាប់ពិព័រណ៍ការពារជាតិវៀតណាមលើកទី ៣ នៅខែធ្នូ ឆ្នាំនេះផងដែរ។
ដោយបានទៅទស្សនាតំបន់ពិព័រណ៍ឧស្សាហកម្មការពារជាតិនៃប្រទេសផ្សេងៗ និងស្តង់របស់សាជីវកម្ម និងក្រុមហ៊ុនបារាំងធំៗដូចជា Airbus និង UNAC អនុរដ្ឋមន្ត្រី ង្វៀន ទ្រឿង ថាំង បានស្វែងយល់អំពីនិន្នាការអភិវឌ្ឍន៍ថ្មីៗនៃឧបករណ៍យោធា បច្ចេកវិទ្យាការពារជាតិទំនើប និងដំណោះស្រាយបម្រើសង្គ្រាមសម័យទំនើប។ លោកបានស្នើដំណោះស្រាយជាក់លាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង Airbus, UNAC និងសាជីវកម្មឧស្សាហកម្មការពារជាតិបារាំងធំៗ ជាមួយវៀតណាម។ ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ង្វៀន ទ្រឿងថាំង បានអញ្ជើញសាជីវកម្ម និងក្រុមហ៊ុននានា ឲ្យចូលរួមក្នុងការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងហាណូយ៕
