លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) |
ថ្លែងមតិនៅសន្និសីទនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា UNCLOS ១៩៨២ ដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្ម ភាពរបស់ប្រទេស ក្នុងតំបន់ និងពិភពលោកនៅសមុទ្រ។ វៀតណាមបន្តបញ្ជាក់នូវការ សន្យារបស់ខ្លួនចំពោះអនុសញ្ញានេះ និងការរក្សាភាពជាសកល បូរណភាព និងការ អនុវត្តអនុសញ្ញាយ៉ាងពេញលេញ។ ទាក់ទិននឹងស្ថានភាពនៅសមុទ្រខាងកើត លោក ឯកអគ្គរដ្ឋទូត Dang Hoang Giang បានក្រើនរំលឹកឡើងវិញនូវទស្សនៈរបស់វៀត ណាមលើការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២។ ដោយសម្ដែងការព្រួយបារម្ភថា ការវិវឌ្ឍន៍នាពេលថ្មីៗនេះនៅ សមុទ្រខាងកើតអាចប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ លោកឯកអគ្គ រដ្ឋទូត បានអះអាងថា ការគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការ របស់ប្រទេសជាប់សមុទ្រនានា នៅក្នុងតំបន់សមុទ្រដែលត្រូវបានកំណត់តាមអនុ សញ្ញា គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការរក្សា និងធានាសន្តិភាព សន្តិសុខ និងវិបុល ភាពនៅក្នុងតំបន់សមុទ្រខាងកើត។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់ប្រទេស ពាក់ព័ន្ធទាំងអស់ រក្សាការអត់ធ្មត់ និងជៀសវាងសកម្មភាពដែលអាចធ្វើអោយស្ថាន ការណ៍កាន់តែស្មុគស្មាញ ឬបង្កើនភាពតានតឹង៕

