អនុប្រធានប្រចាំការនៃរដ្ឋអាជ្ញាអមតុលាការប្រជាជនកំពូល លោក Nguyen Huy Tien បង្ហាញបទវិចារណកថានៅក្នុងសន្និសីទ។ (រូបថត៖ Mai Phuong/VNA) |
នៅទីនេះ បទវិចារណកថាដោយមានចំណងជើងថា “រដ្ឋ សង្គម និងច្បាប់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មពុករលួយ និងឧក្រិដ្ឋកម្មសេដ្ឋកិច្ច មុខតំណែងនៅវៀតណាម” របស់គណៈប្រតិភូវៀតណាមបានទាក់ទាញការយកចិត្តទុកដាក់របស់អ្នក ជំនាញនានា។ លោក Nguyen Huy Tien បានចាត់ទុកថា បណ្តាប្រទេសនានាត្រូវ ជំរុញខ្លាំងការកសាងស្ថាប័ន បង្កើនយន្តការគ្រប់គ្រងអំណាច សុក្រិតប្រព័ន្ធច្បាប់ ធានាភាពស៊ីសង្វាក់គ្នាជាមួយការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ បង្កើនការគ្រប់គ្រងរបស់រដ្ឋ។ តំណាងវៀតណាមបានចង្អុលបង្ហាញថា សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរ ជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍរួមគ្នា ជាត្រីវិស័យសម្រាប់សកម្ម ភាពរបស់អ្នកប្រតិបត្តិច្បាប់នៅលើដំណាក់កាលខាងមុខ ក៏ដូចជា ដើម្បីរួមគ្នាកសាង ពិភពលោកប្រកបដោយយុត្តិធម៌ និងអរិយធម៌ផងដែរ៕

