ពិព័រណ៍ការពារជាតិអាស៊ី DSA ឆ្នាំ ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៣ ខែមេសា មានការចូលរួមពីយោធានៃប្រទេសចំនួន ៦០ ក្នុងនោះមានប្រទេសចំនួន ៣៨ ចូលរួមការតាំងពិព័រណ៍ និងមានការចូលរួមរបស់ក្រុមហ៊ុន និងសាជីវកម្មឧស្សាហកម្មការពារជាតិឈានមុខគេប្រមាណ ១.៤០០ មកពីជុំវិញពិភពលោក។ ការដែលក្រសួងការពារប្រទេសវៀតណាមចូលរួមក្នុងការតាំងពិព័រណ៍នេះបង្ហាញពីការយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងឧស្សាហកម្មការពារជាតិ ដោយបញ្ជាក់ថា រដ្ឋាភិបាល វៀតណាម និងក្រសួងការពារប្រទេស តែងតែបង្កលក្ខណៈងាយស្រួល ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងឧស្សាហកម្មការពារជាតិដោយផ្អែកលើគោល ការណ៍សមភាព ផលប្រយោជន៍ទៅវិញទៅមក ការគោរពច្បាប់វៀតណាម និងការប្តេជ្ញាចិត្តអន្តរជាតិផ្សេងទៀត។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ធ្វើការនិងចូលរួមពិព័រណ៍ការពារជាតិអាស៊ីលើកទី ១៩ និងពិព័រណ៍ការពារជាតិអាស៊ី (DSA) នៅប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២០ ខែមេសា ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាំង បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោកអាដលី ប៊ីន ហ្សាហារី។ ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីកាន់តែទូលំទូលាយ ជាក់ស្តែង ព្រមទាំងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ការស្វែងរកនិងជួយសង្គ្រោះនៅលើសមុទ្រក្នុងពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងនេះបង្កើតយន្តការសម្រាប់ការល្បាតសមុទ្ររួមគ្នា និងបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ សម្របសម្រួលការផ្លាស់ប្តូរព័ត៌មាន អនុវត្តច្បាប់ ជួយដល់នាវានេសាទ និងអ្នកនេសាទរបស់គ្នាទៅវិញទៅមកដែលជួបការលំបាកនៅលើសមុទ្រ ក៏ដូចជាការប្រព្រឹត្តចំពោះនាវានេសាទ និងអ្នកនេសាទដោយមនុស្សធម៌ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកា និងយន្តការពហុភាគី៕