![]() |
ស្តង់ទំនិញនៅពិព័រណ៌នេះបានតាំងបង្ហាញផលិតផលគ្រប់មុខដូចជាខោអាវ ស្បែកជើង សម្ភារៈក្នុងគ្រួសារ ផលិតផលសប្បកម្ម វត្ថុតាំងតែងឲ្យសង្ហារឹម និងម្ហូបអាហារពិសេសប្រចាំតំបន់នៃបណ្តាប្រទេសនិមួយៗជាដើម។ ក្រុមវៀតណាមបានតាំងបង្ហាញផលិតផលពោរពេញទៅដោយអត្តសញ្ញាណប្រទេសជាតិ ដូចជា មួកស្លឹកវៀតណាម កាហ្វេ រួមទាំងមុខទំនិញជាប្រពៃណីដូចជាណែមចៀន និងហ្វឺជាដើម។ ពិព័ណ៌នេះបានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយវប្បធម៌ រូបភាពប្រទេសេវៀតណាមជូនមិត្តអន្តរជាតិផងដែរ៕

