![]() |
នៅថ្ងៃទី ១១ ខែកញ្ញា ដែលជាថ្ងៃធ្វើការជាផ្លូវការលើកដំបូងរបស់វេទិកា សេដ្ឋកិច្ច លោក Nguyen Chi Dung បានថ្លែងមតិក្នុងកិច្ចពិភាក្សា "រុស្ស៊ី - អាស៊ាន" ។ វៀតណាមបានតំណាងឲ្យខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដ៏រស់រវើក ដែលមាន កំណើនយ៉ាង ឆាប់រហ័សនិងស្ថិរភាពដោយមានកំណើន ផលិតផលក្នុងស្រុក
លោក Nguyen Chi Dung បានអះអាងថាវៀតណាមមានគោលបំណងចង់ បន្តជម្រុញសកម្មភាពវិនិយោគទៅកាន់តំបន់ប្រពៃណីនិងមិត្តភាពដ៏ល្អប្រសើរនិងយូរ អង្វែងដូចជាប្រទេសរុស្ស៊ីនិងអាស៊ាន ហើយលោកក៏មានជំនឿជាក់ថា ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង រុស្ស៊ី និន្នាការវិនិយោគទុនទៅកាន់រុស្ស៊ីនិយាយរួម និង ឆ្ពោះទៅតំបន់ ប៉ែកខាង កើតរុស៊្សីនិយាយដោយឡែក ក៏ដូចជា ទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសទាំង ពីរ នឹងរីកចម្រើនដ៏ល្អប្រសើរនាពេលខាងមុខផងដែរ៕

