គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានចូលអញ្ជើញចូលរួមកិច្ចប្រជុំ |
កិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ADSOM) បានបើកនាព្រឹកនេះ (ទី២ សីហា) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០។ គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានចូលអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិឥណ្ឌូនេស៊ីក្នុងឆ្នាំ ប្រធានអាស៊ាន ហើយជឿជាក់ថា កិច្ចនេះនឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យយ៉ាងល្អប្រសើរ តាមនោះ បន្ទពង្រឹងទំនាក់ទំនងសាមគ្គីភាព កម្លាំងពលំសមូហភាពក្នុងអាស៊ាន ដើម្បីឆ្លើយតបប្រកបដោយភាពបតបែននិងសកម្មចំពោះរាល់បញ្ហាសាកល្បងសន្តិសុខ ដើម្បីតំបន់សន្តិភាព វិបុលភាព និងសន្តិសុខ។

