ទិដ្ឋភាពនៃកិច្ចសន្ទនាគោល នយោបាយរវាងទេសាភិបាលធនាគារកណ្តាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអគ្គនាយកប្រតិបត្តិ (CEO) នៃស្ថាប័នហិរញ្ញវត្ថុនានា។ (រូបថត៖ VNA) |
ថ្លែងមតិក្នុងកិច្ចសន្ទនា ទេសាភិបាលរងធនាគាររដ្ឋ វៀតណាម លោក Pham Quang Dung បានកត់សម្គាល់ និងស្វាគមន៍ចំពោះគំនិតផ្តួច ផ្តើមក្នុងតំបន់ស្តីពីបណ្តាញចែករំលែកព័ត៌មាននិងពង្រឹងសន្តិសុខតាមអ៊ីនធឺណិត (CRISP) ដើម្បីឲ្យប្រទេសជាសមាជិកអាចចែករំលែកព័ត៌មាន ប្រយុទ្ធប្រឆាំងនឹងការ គំរាមកំហែងលើសន្តិសុខតាមអ៊ីនធឺណិត។ ដើម្បីបង្កើនប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើម ទាំងនេះ ក៏ដូចជាគំនិតផ្តួចផ្តើមតភ្ជាប់ឌីជីថលនាពេលអនាគត លោកទេសាភិបាលរង Pham Quang Dung បានស្នើឱ្យវិស័យឯកជនចូលរួមយ៉ាងជិតស្និទ្ធក្នុងការស្នើដំណោះ ស្រាយ បច្ចេកទេស និងធនធានជាក់លាក់ ដើម្បីកាត់បន្ថយហានិភ័យ និងជំរុញថែម ទៀតនូវសមត្ថភាពតភ្ជាប់ក្នុងតំបន់ផងដែរ៕

