វៀតណាមចូលរួមសកម្មទៅក្នុងបណ្តាកម្មវិធីរបស់សន្និសីទ ABAC លើកទី៣ |
ជាពិសេស គឺលទ្ធផលទទួលបាន នៅក្នុងកិច្ចប្រជុំ SOM 2 និងបណ្តាសន្និសីទទាក់ទិននានានៅកូរ៉េខាងត្បូង និងបណ្តា កិច្ចរប្រជុំរបស់ថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម APEC នៅទីក្រុងហាណូយ និងបណ្តាសន្និ សីទទាក់ទិននានានៃសន្និសីទ SOM 3 គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនា ខែសីហាខាងមុខ។ អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានអំពាវនាវ ABAC និង សហគមន៍សហគ្រាស APEC បន្តចូលរួមយ៉ាងសកម្មទៅក្នុងបណ្តាសកម្មភាពរបស់ APEC ក្នុងឆ្នាំ២០១៧នេះផងដែរ។
សន្និសីទ ABAC លើកទី៣ ដែលប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ (គឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨កក្កដា) ដោយមានកិច្ចប្រជុំសំខាន់ៗជាច្រើន និងជាសន្និសីទ ABAC ចុងក្រោយក្នុងឆ្នាំ២០១៧នេះ មុននឹងសមាជិកនានាដាក់ជូននូវរបាយការណ៍លំអិត មួយឡើងថ្នាក់ដឹកនាំ APEC នៅសន្និសីទកំពូលនាចុងឆ្នាំនេះនៅវៀតណាម៕
