ឯកអគ្គរដ្ឋទូត ប្រធានក្រុមតំណាងអចិន្ត្រៃវៀតណាមប្រចាំអ.ស.ប លោកស្រី Nguyen Phuong Nga (រូបថត៖ TTXVN)

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមតំណាងអចិន្ត្រៃវៀតណាមប្រចាំអ.ស.ប លោកស្រី Nguyen Phuong Nga បានអះអាងនូវលក្ខណៈសកលនិងឯកភាពនៃ អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ហើយអំពាវនាវឲ្យ ប្រទេសទាំងអស់គោរពនិងអនុវត្តកាតព្វកិច្ចរបស់ខ្លួនសំដៅធានាសន្តិភាព ស្ថិរ ភាពនិងការអភិវឌ្ឍន៍ដោយនិរន្តរភាពនូវសមុទ្រ មហាសាគរនិងធនធានសមុទ្រ ដើម្បីផលប្រយោជន៍របស់មនុស្សលោកទាំងមូលនិងជំនាន់ក្រោយៗ។

ទាក់ទិនដល់បញ្ហាសមុទ្រខាងកើតនោះ ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga ឲ្យដឹងថា រួមជាមួយប្រទេសអាស៊ានផ្សេងៗ វៀតណាមអំពាវនាវឲ្យ ភាគីទាក់ទិនទាំងអស់រក្សាភាពអត់ធ្មត់និងដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ អនុវត្តយ៉ាង ពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីទាក់ទិននានានៅសមុទ្រ ខាងកើត (DOC)។ វៀតណាមស្វាគមន៍ការដែលអាស៊ាននិងចិនបានអនុម័តលើ សេចក្ដីព្រាងក្របខ័ណ្ឌក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ព្រមទាំងស្នើឲ្យ ដំណើរការចរចាយ៉ាងឆាប់ៗដើម្បីកសាង COC ឲ្យមានលក្ខណៈចាប់បង្ខំខាង គតិយុត្តនិងសមស្របជាមួយ UNCLOS ១៩៨២៕