ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Van Thanh បានអញ្ជើញជួបធ្វើការជាមួយឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Chernyshenko។ (រូបថត៖ VOV) |
បន្ទាប់ពីជំនួបធ្វើការ ឧបនាយករដ្ឋមន្រ្តីទាំងពីរបានចូលរួមជាសក្ខីភាពនៅពិធីចុះ ហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរលើវិស័យ ថាមពល ប្រេងឧស្ម័ន វប្បធម៌និងសុខាភិបាល។ សម្ព័ន្ធក្រុមហ៊ុន T&T របស់វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិវិនិយោគដោយផ្ទាល់សហព័ន្ធរុស្ស៊ី (RDIF) និងសម្ព័ន្ធក្រុមហ៊ុន Binnopharm អំពីការផ្ទេរប្រគល់បច្ចេកវិទ្យា ផលិត និងបង្កើតជាថ្មីនូវមូលដ្ឋានផលិត វ៉ាក់សាំង Sputnik V នៅវៀតណាម៕

