![]() |
ក្នុងនាមជាប្រទេសប្រធាន ACM នោះ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ ស្ថានទូតវៀតណាមបានកសាងរវៀបវារៈនៃគណកម្មការ ស្ដីពីសរសរទ្រូងចំនួន ៤ របស់ ACM ដែលរួមមាន កិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គម ផ្សព្វផ្សាយរូបភាពអំពីសហគមន៍អាស៊ាន និងប្រទេសនីមួយៗនៅ អេស្ប៉ាញ។ តាមគម្រោង នាថ្ងៃទី ២០ខែ កុម្ភៈឆ្នាំ ២០១៩ ខាងមុខនេះ ស្ថានទូតវៀតណាមនឹងតាងនាមបណ្ដាប្រទេសអាស៊ានចូលរួមសិក្ខាសាលាជាមួយ
មហាវិទ្យាល័យល្បីល្បាញមួយចំនួនរបស់ទីក្រុងម៉ាឌ្រីដ និងតំណងគណកម្មការអឺរ៉ុបប្រចាំនៅ អេស្ប៉ាញ ដោយប្រធានបទ "អនាគតនៃទំនាក់ទំនងរវាងអាស៊ី - អឺរ៉ុប និងដំណើរការ ASEM "។
រាល់ការខិតខំប្រឹងប្រែង របស់រៀតណាមសម្រាប់សកម្មភាពរបស់ ACM បានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយរូបភាព និងលើកកម្ពស់ឋានៈរបស់អាស៊ាននិយាយរួម និងប្រទេសជាសមាជិកនីមួយៗនិយាយដោយឡែកចំពោះរដ្ឋអំណាចក៏ដូចជា សាធារណជនអេស្ប៉ាញផងដែរ។
ACM មាន ប្រទេសចំនួន ៥ គឺឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម៕

