នាព្រឹកថ្ងៃទី១៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីប្រកាស ការចូលរួមរបស់ វៀតណាមក្នុងអនុសញ្ញាបច្ចេកទេសចំនួន២របស់អង្គការការងារអន្តរជាតិ (ILO) នោះគឺអនុសញ្ញា លេខ៨៨ស្ដីពីការរៀបចំសេវាកម្ម ការងារធ្វើ និង អនុសញ្ញាលេខ១៥៩ស្ដីពីការស្ដារនីតិសម្បទាវិជ្ជាជីវៈនិងការងារធ្វើ សម្រាប់ជនពិការ។ ការចូលរួមនិងអនុវត្តអនុសញ្ញាទាំងពីរនេះបានរួមចំណែក បង្ហាញអោយឃើញនូវកិច្ចសន្យាអន្តរជាតិរបស់វៀតណាមលើវិស័យការងារអន្តរជាតិ។

អនុសញ្ញាលេខ៨៨ជាអនុសញ្ញាបចេ្ចកទេសរបស់ ILO ស្ដីពីមុខងារ ភារកិច្ច និងការរៀបចំនៃប្រព័ន្ធសេវាកម្មការងារសាធារណៈ។ ការចូលរួមនិងអនុវត្តអនុ សញ្ញាលេខ៨៨នឹងរួមចំណែកទៅក្នុងការបំពេញគោលនយោបាយ ច្បាប់របស់រដ្ឋ ស្ដីពីបញ្ហាការងារ ហើយជួយអភិវឌ្ឍប្រព័ន្ធសេវាកម្មការងារតាមទិសជំនាញ ផងដែរ។

នាយក ការិយាល័យ ILO ប្រចាំវៀតណាមលោក Chang Hee Lee (រូបថត៖ VOV)

ក្នុងពេលជាមួយគ្នានោះ ការចូលរួមអនុសញ្ញាលេខ១៥៩គឺសំដៅបន្តអះ អាងនិងដំណើរការគោលនយោបាយរបស់រដ្ឋវៀតណាមចំពោះជនពិការ ដោយ ជួយអោយពួកគេអាចស្ដារនីតិសម្បទាវិជ្ជាជីវៈឡើងវិញ ហើយអាចរកការងារធ្វើ និងរក្សាការងារធ្វើប្រកបដោយចីរភាព។ វាយតម្លៃចំពោះព្រឹត្តិការណ៍នេះ នាយក ការិយាល័យ ILO ប្រចាំវៀតណាមលោក Chang Hee Lee បានចាត់ទុកថា៖

“ការចូលរួមអនុសញ្ញាចំនួន២នេះបានសរអោយឃើញនូវការសន្យារបស់ វៀតណាមក្នុងការលុបចោលការរើសអើង ក៏ដូចជាបង្កើនឱកាសសម្រាប់ពលករ គ្រប់រូប។ អនុសញ្ញាទាំង២នេះសុទ្ធតែមានលក្ខណៈសមស្របទៅនឹងស្ថានភាព នាបច្ចុប្បន្ននៅវៀតណាម។ ទិសដៅអភិវឌ្ឍរបស់ វៀតណាមគឺក្លាយទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ដោយឈរលើកំណើនបរិយាប័ន្នចំពោះ ប្រជាជនគ្រប់រូប ហើយនាំមកនូវឱកាសប្រកបសមភាពជូនដល់ប្រជាជន គ្រប់រូប។ អនុសញ្ញាលេខ ៨៨និងលេខ១៥៩នឹងរួមចំណែកយ៉ាងពិតប្រាកដ ទៅក្នុងការអនុវត្តគោលដៅទាំងពីរនេះ”។

អនុសញ្ញាលេខ៨៨និងអនុសញ្ញាលេខ១៥៩របស់អង្គការ ILO នឹងចូលជា ធរមាននៅវៀត ណាមនាខែមករានិងខែមីនាឆ្នាំ២០២០ដោយលំដាប់លំដោយ៕