រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung។ (រូបថត៖ MOLISA) |
លោករដ្ឋមន្ត្រី Dao Ngoc Dung បានស្វាគមន៍ ហើយឯកភាពខ្ពស់ចំពោះ ប្រធានបទនៃសន្និសីទ ព្រមទាំងគាំទ្រចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពរបស់អង្គការ ពកម្មអន្តរជាតិសំដៅជំរុញការងារធ្វើសមរម្យ និងសេដ្ឋកិច្ចសាមគ្គីភាពផងដែរ។ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖
“វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ បរិយាប័ន្ន និងប្រកបដោយចីរភាពដើម្បីមនុស្សជាតិ; យក មនុស្សជាមជ្ឈភាពនៃដំណើរការ អភិវឌ្ឍន៍ ដោយមិនរើសអើងពីយេនឌ័រ អាយុ ជនជាតិ ជំនឿ សាសនា វណ្ណៈ និងឋានៈ សង្គមឡើយ។ វៀតណាមគាំទ្រ ILO ក្នុងការជំរុញសេដ្ឋកិច្ចសាមគ្គី ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ហើយជាពិសេស គាំទ្រចំពោះការដែលសន្និសីទនឹងពិភាក្សាដើម្បី ដាក់បញ្ចូលលក្ខខណ្ឌស្តីពីសុវត្ថិភាព អនាម័យការងារចូលក្នុងសេចក្តីថ្លែងការណ៍ឆ្នាំ ១៩៩៨ អំពីគោលការណ៍ និងសិទ្ធិជាមូលដ្ឋាននៅកន្លែងធ្វើការ។ វៀតណាមសន្យា រួមដៃជាមួយប្រទេសជាសមាជិកដទៃទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះ អនាគតការងារ ហើយមានបំណងថា ILO បន្តជួយឧបត្ថម្ភវៀតណាមដើម្បីធានា ការងារធ្វើសមរម្យក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន”៕

