លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេស កកម្មអចិន្ត្រៃយ៍វៀតណាមនៅអ.ស.ប។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេស កកម្មអចិន្ត្រៃយ៍វៀតណាមនៅអ.ស.បបានសង្កត់ធ្ងន់ថា វៀតណាមក្នុងនាមជា សមាជិកដ៏សកម្មនៃក្រុមប្រឹក្សាប្រតិបត្តិ UNESCO មានការគាំទ្រជានិច្ចចំពោះតួនាទី របស់ UNESCO ក្នុងការជំរុញការអប់រំទូទាំងពិភពលោក។ លោកឯកអគ្គរដ្ឋទូតក៏បាន ស្នើឡើងលទ្ធភាពនៃការរៀបចំសកម្មភាពរបស់ក្រុមជាមួយនឹងប្រទេសសមាជិកអង្គ ការសហប្រជាជាតិដទៃទៀត ដើម្បីបង្កើនការសន្ទនា ការចែករំលែកព័ត៌មានស្តីពី សកម្មភាពសំខាន់ៗ គំនិតផ្តួចផ្តើម និងបទពិសោធន៍ និងតថភាពជាក់ស្ដែងរបស់ ប្រទេសនីមួយៗលើវិស័យអប់រំផងដែរ។
ក្រុមមិត្តភក្តិអំពីការអប់រំ និងការសិក្សារៀនសូត្រពេញមួយជីវិតត្រូវបានបង្កើត ឡើងក្នុងឆ្នាំ ២០២០ ដោយធ្វើការក្នុងគោលបំណងជំរុញបញ្ហាអប់រំនៅក្នុងរបៀបវារៈ របស់អង្គការសហប្រជាជាតិ ក៏ដូចជាការចែករំលែកគំនិតផ្តួចផ្តើម និងតថភាពជាក់ ស្ដែងល្អៗអំពីការធានាសិទ្ធិអប់រំរបស់ប្រទេសជាសមាជិកនានា៕

