នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី

លោកបានគូសបញ្ជាក់ថា ផែនទីជាដំបូលរួមរបស់មនុស្សលោក ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការបំពុលបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖“ជាប្រទេសកំពុងអភិវឌ្ឍន៍ វៀតណាមត្រូវប្រឈមមុខនឹងបញ្ជាជាច្រើន អំពីការបំពុលបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ។ ទោះបីជានៅមានការលំបាកជាច្រើនហើយប្រភពកម្លាំងនៅមានកំហិតក៏ដោយ ប៉ុន្តែរដ្ឋាភិបាលវៀត ណាមបានប្តេជ្ញា អនុវត្តន៍ដោយរួមបញ្ចូលនូវសកម្មភាព ការពារបរិស្ថាននិងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ ហើយរដ្ឋាភិបាលវៀត ណាមប្តេជ្ញា មិនប្តូរបរិស្ថានជំនួសការអភិវឌ្ឍសេដ្ឋកិច្ច ដែលជះឥទ្ធិពលទៅលើការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅឡើយ”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានលើកឡើងនូវខ្លឹមសារសំខាន់ៗ ដើម្បីធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី៦នេះ។ នោះគឺកំណត់ច្បាស់ចំពោះរាល់ការសាកល្បងអំពីបរិស្ថានចំពោះមនុស្សលោកបច្ចុប្បន្ន តាមនោះដាក់ចេញនូវ គោលនយោបាយអាទិភាព សំដៅដោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់រាល់ការសាកល្បងពោលខាងលើ៕