លោក Robert Kurilo ប្រធានការិយាល័យមជ្ឈមណ្ឌលនាំចេញរុស្ស៊ីប្រចាំ ទីក្រុងហាណូយឲ្យដឹងថា វៀតណាមនិងរុស្ស៊ីមានសក្ដានុពលសហប្រតិបតិ្តការជាច្រើនក្នុងវិស័យទេសចរណ៍ កសិកម្ម និងប្រេងឧស្ម័នជាដើម។ រួមជាមួយគ្នានោះ មជ្ឈដ្ឋានសហគ្រិនរុស្ស៊ីវាយតំលៃថា វៀតណាមជាទីមកដល់គួរឲ្យទាក់ទាញដើម្បីអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ពាណិជ្ជកម្មថ្មី៕