លោកបណ្ឌិត Rajaram Panda ឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាម។(រូបថត៖ VNA) |
និយាយអំពីតួនាទីនិងឋានៈរបស់វៀតណាមក្នុងគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា លោកបណ្ឌិត Panda បានបញ្ជាក់ថា វៀតណាមជា ទីបង្អែកក្នុងអាស៊ាន ដើម្បីឲ្យឥណ្ឌាអនុវត្តន៍គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅ ទិសខាងកើតរបស់ខ្លួន។ ប្រសិនបើគ្មានការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការដ៏ សកម្មរបស់វៀតណាម ឥណ្ឌានឹងជួបប្រទះនឹងកំហិតក្នុងការអនុវត្តគម្រោងជាច្រើននៅ ក្នុងក្របខ័ណ្ឌគោលនយោបាយនេះ។
ពាក់ព័ន្ធដល់បញ្ហាសមុទ្រខាងកើត លោកបណ្ឌិត Rajaram Panda បានសង្កត់ ធ្ងន់ថា សមុទ្រខាងកើតពិតជាកង្វល់ស្នូល មិនត្រឹមតែចំពោះឥណ្ឌានិងវៀតណាម ប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់ទៀតផង ដោយ សារតែសកម្មភាពពង្រីកវត្តមាននាវាចរណ៍ សាងសង់និងធ្វើយោធូបនីយកម្មរបស់ ចិននៅតាមកោះនានាក្នុងតំបន់សមុទ្រនេះ៕

