ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ទទួលជួបនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន LEGO លោក Carsten Rasmussen។ (រូបថត៖ VNA) |
ចំណែកលោកនាយក Carsten Rasmussen បានថ្លែងអំណរគុណចំពោះការ គាំទ្រនិងការជួយឧបត្ថម្ភយ៉ាងសកម្មរបស់រដ្ឋាភិបាលវៀតណាម ក្រសួង ស្ថាប័ន និង ខេត្ត Binh Duong សម្រាប់សម្ព័ន្ធក្រុមហ៊ុន LEGO ក្នុងការអនុវត្តការសាងសង់រោងចក្រ LEGO នៅខេត្ត Binh Duong ។ នេះគឺជារោងចក្រទី ៦ និងជារោងចក្រអព្យាក្រឹតកាបូន ដំបូងគេនៅលើពិភពលោករបស់ LEGO។ លោក Carsten Rasmussen បាននិយាយ ថា សម្ព័ន្ធក្រុមហ៊ុន LEGO កំពុងសម្របសម្រួលជាមួយខេត្ត Binh Duong ដើម្បីសាង សង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យសម្រាប់បម្រើដល់រោងចក្រនេះ។ តាមការគ្រោង ទុក រោងចក្រនឹងចូលដំណើរការនៅដើមឆ្នាំ ២០២៥ ហើយបើកសម្ពោធនៅខែមេសា។
អញ្ជើញចូលរួមក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម លោក Nicolai Prytz បាននិយាយថា បន្ទាប់ពីក្រុមហ៊ុន LEGO បានបណ្តាក់ទុនសាង សង់រោងចក្រមួយដែលមានទុនវិនិយោគចំនួន ១ ពាន់លានដុល្លារអាមេរិកនៅ Binh Duong សម្ព័ន្ធក្រុមហ៊ុនដាណឺម៉ាកមួយទៀតគឺ Pandora (ជាម៉ាកយីហោគ្រឿងអលង្ការ ដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក) ក៏បានសម្រេចចិត្តវិនិយោគសាងសង់រោង ចក្រដោយមានតម្លៃ ១៥០ លានដុល្លារនៅខេត្ត Binh Duong។ ប្រការនេះបញ្ជាក់ថា វៀតណាមជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ៕

