អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំគុយបា

ក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀត ណាមជានិច្ចកាល គោរពដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសជាមួយគុយបា ដោយប្តេជ្ញា ពង្រឹងនិងបង្កើនថែមទៀត នូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះ ភាគីទាំងពីរ បានរំលឹកឡើងវិញ នូវចំណុចសំខាន់ជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម គុយបា និងការរួមចំណែកពិសេសរបស់លោកប្រធានហូជីមិញនិងលោកប្រធាន Fidel Castro ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ រួមទាំងចែក រំលែកនូវសារៈសំខាន់ចំពោះការដែល ប្រទេសទាំងពីរ នឹងរួមសហការដើម្បីរៀបចំរាល់សកម្មភាព រំលឹកខួបលើកទី៦០ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - គុយបា (២ ធ្នូ ១៩៦០-២ ធ្នូ ២០២០)។

ក្នុងថ្ងៃទី ៩ ខែកក្កដា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនានូវគម្រោងការសហប្រតិបត្តិការវៀតណាម - គុយបា ស្តីពីការផលិតស្រូវ នៅខេត្ត Pinar del Rio។ នាយប់ថ្ងៃទី ៩ ខែកក្កដា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh និងរដ្ឋមន្ត្រីក្រសួងវប្បធម៌គុយបា លោក Alpidio Alonso Grau បានចូលរួមពិពីបើកព្រឹត្តិការណ៍ “ទិវាវប្បធម៌វៀតណាមនៅគុយបា” ផងដែរ៕