ឯកអគ្គរដ្ឋទូត វៀតណាមលោក Pham Sanh Chau (ខាងស្ដាំ) បានជូនសារតាំងរបស់ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong ដល់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind។ (រូបថត៖ TTXVN)


នៅក្នុងជំនួបជាមួយប្រធានាធិបតីលោក Nath Kovind បន្ទាប់ពីពិធីជូន សារតាំង ឯកអគ្គរដ្ឋទូតលោក Pham Sanh Chau បានអោយដឹងថា វៀតណាម បានត្រៀមខ្លួនជាស្រេចសម្រាប់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក ប្រធានាធិបតីចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខ។

លោកឯកអគ្គរដ្ឋ ទូតបានសម្ដែងនូវក្ដីសោមនស្សរីករាយនាពេលទទួលបានតំណែងជាឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំទៅប្រទេសឥណ្ឌា ព្រមទាំងអះអាងថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តដើម្បីសម្រេចអោយបានយ៉ាងល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន សំដៅរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌាអោយមានការរីក ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជា ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ។

ចំណែកឯប្រធានាធិបតីឥណ្ឌាលោក Nath Kovind ក៏បានសម្ដែងនូវក្ដីសោមនស្ស រីករាយនាពេលជាប្រមុខរដ្ឋមួយក្នុងចំណោមប្រមុខរដ្ឋដើមដំបូងទាំងពីររូបដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម បន្ទាប់ពីវៀតណាមមាន ប្រធានរដ្ឋថ្មី។ លោកក៏បានអះអាងថា នឹងបង្កលក្ខណៈងាយស្រួលដើម្បីឯក អគ្គរដ្ឋទូតលោក Pham Sanh Chau បំពេញអាណត្តិបេសកកម្មប្រកបដោយ ជោគជ័យ និងរួមចំណែកដ៏វិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌានិង វៀតណាម ផងដែរ៕