លោករដ្ឋមន្រ្តី Tran Tuan Anh និងគណៈប្រតិភូក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមចូលរួមកិច្ចប្រជុំ។ (រូបថត៖ BNEWS/TTXVN) |
វៀតណាមជានិច្ចកាលជាដៃគូសំខាន់ជួរមុខរបស់ហូឡង់នៅទ្វីបអាស៊ី
(VOVWORLD) - នារសៀលថ្ងៃទី១៤ មករា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចបរទេសនិងសហប្រតិបត្តិការអភិវឌ្ឍហូឡង់ លោកស្រី Sigrid Kaag រួមជាមួយ CEO នៃសហគ្រាសធំៗរបស់ហូឡង់ចំនួន១៣អង្គភាព ដើម្បីពិភាក្សាអំពីស្ថានភាពអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ហើយជំរុញសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីនិងការវិនិយោគលើវិស័យឧស្សាហកម្មរវាងប្រទេសទាំងពីរផងដែរ។

