![]() |
ក្នុងពេលនោះក្រុមកីឡាអូឡាំពិកវៀតណាមបានរបូតពីដៃដើម្បីដណ្តើមបាន មេដាយមេសំរឹទ្ធក្នុងវិញ្ញាសារកីឡាបាល់ទាត់ផ្នែកបរុស ខណៈពេលដែលចាញ់ គួរឲ្យសោកស្តាយទៅលើក្រុមកីឡាបាល់ទាត់អូឡាំពិកអេមីរេតអារ៉ាប់រួម (UEA) ក្រោយពីឈានចូលវគ្គទាត់ penalty ១១ ម៉ែត្រ។ ដូច្នេះហើយ ក្រុមកីឡា វៀតណាមទទួលបានមេដាយសរុបរួមមានមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ១៦ គ្រឿង និងមេដាយសំរឹទ្ធ ១៨ គ្រឿង ដោយជាប់លំដាប់ថ្នាក់ទី១៧ក្នុងតារាង មេដាយសរុបនៅ ASIAD 2018។ រីឯក្រុមកីឡាចិនជាប់លំដាប់លេខ១ដោយ ដណ្តើមបានមេដាយមាស ១៣១គ្រឿង ប្រទេសជប៉ុនជាប់លំដាប់ថ្នាក់លេខ ២ដោយ ដណ្តើមបានមេដាយមាស ៧៣គ្រឿង រីឯប្រទេសកុរ៉េខាងត្បូង ជាប់លេខ៣ ដោយដណ្តើមបានមេដាយសរុប ៤៩ គ្រឿង និងប្រទេសម្ចាស់ផ្ទះ ឥណ្ឌូនេស៊ីជាប់លំដាប់ថ្នាក់លេខ ៤ ដោយមានមេដាយសរុប ៣១គ្រឿង។ ពិធិបិតបញ្ចប់ ASIAD 2018 នឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ីនៅយប់ ថ្ងៃទី ២ ខែកញ្ញា៕

