យោងតាមលោកស្រី Anna Kireeva សាស្ត្រាចារ្យរងផ្នែកបូព៌ាវិទ្យា នៅវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ សាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ (ក្រសួងការ បរទេសរុស្ស៊ី) ដំណើរទស្សនកិច្ចលើកនេះគឺសំដៅបញ្ជាក់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយក្នុងកម្រិតខ្ពស់រវាងវៀតណាម និងរុស្ស៊ី ព្រមទាំងជាការបញ្ជាក់ឡើង វិញនូវការសន្យាលើការគោរពតាមគោលការណ៍អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រី Kireeva បានសង្កត់ធ្ងន់ថា ឥឡូវនេះគឺជាពេលវេលាដ៏សំខាន់ដែល រុស្ស៊ីកំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់ខ្លួន។ ក្នុងនោះ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ជាខឿនសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយមានសមត្ថភាពទាំងស្រុងដើម្បីនាំមកនូវកាលានុវត្តភាពដ៏ធំធេងសម្រាប់រុស្ស៊ីក្នុងវិស័យវិនិយោគទ្វេភាគី ផលិតកម្ម កសិកម្ម ឡូជីស្ទីក និងទេសចរណ៍ ជាដើម។ ផ្ទុយទៅវិញ រុស្ស៊ីអាចផ្តល់ឱ្យវៀតណាមនូវសមត្ថភាពជាច្រើនក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ការ សាងសង់ទីក្រុងឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងផងដែរ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ (រូបថត៖ AA/TTXVN) |

