នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន។ (រូបថត៖ VOV) |
ក្នុងពេលជាមួយគ្នានោះ កាសែត Nikei បានឲ្យដឹងថា ភាគីទាំងពីរនឹងពិភាក្សា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងជម្ងឺកូវីដ-១៩ ព្រមទាំងបញ្ជាក់ថា ចំពោះជប៉ុន ប្រទេសសមាជិកនានានៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាដៃគូសំខាន់ដែលមានគោលដៅរួមជាមួយជប៉ុន ក្នុងនោះវៀតណាមជាដៃគូដែល មានផលប្រយោជន៍រួមដោយមានលក្ខណៈយុទ្ធសាស្ត្រនិងទូលំទូលាយ៕

