កម្មការិនីធ្វើការនៅក្នុងរោងចក្រក្រុមហ៊ុន Samsung Electronics Vietnam នៅមណ្ឌលឧស្សាហកម្ម Yen Binh ខេត្ត Thai Nguyen។ (រូបថត៖ TTXVN) |
យោងតាមរបាយការណ៍របស់ EIU បានឲ្យដឹងថា កត្តានានាដែលជួយ វៀតណាមមានកម្លាំងទាក់ទាញច្រើនជាងប្រទេសផ្សេងៗនោះ គឺគោល នយោបាយលើកទឹកចិត្តសហគ្រាសអន្តរជាតិបង្កើតអង្គភាពផលិតកម្ម បច្ចេកវិទ្យាខ្ពស់ កម្លាំងពលករដោយមានតម្លៃថោក និងការចូលរួមកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកាន់តែច្រើន។
របាយការណ៍នេះក៏បានចង្អុលបង្ហាញថា ឧត្តមភាពរបស់វៀតណាម នោះគឺ ការកែសម្រួលគោលនយោបាយឲ្យបានបត់បែនតាមស្ថានភាពជាក់ ស្ដែង។ ក្រៅពីនោះ ស្ថិរភាពនយោបាយ-សង្គម និងរចនាសម្ព័ន្ធចំនួន ប្រជាជនក៏បានជួយវៀតណាមទទួលបានទំនុកចិត្តរបស់វិនិយោគិនផងដែរ៕

