រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann។ (រូបថត៖ VOV)
លោករដ្ឋមន្ត្រីបានស្នើឱ្យ OECD សម្របសម្រួលជាមួយវៀតណាម ផ្តោតលើការអនុវត្តកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួនពីរ រួមមាន៖ គាំទ្រការ អនុវត្តគម្រោងចំនួន ១៥ ក្នុងផែនការសកម្មភាពវៀតណាម-OECD ដំណាក់កាល ២០២២-២០២៦; ពង្រឹងភាពជាដៃគូតាមរយៈការស្រាវជ្រាវ និងវិភាគលើមូលដ្ឋាន សេដ្ឋកិច្ចវៀតណាម និងបង្កើតលក្ខខណ្ឌសម្រាប់វៀតណាមចូលរួមកាន់តែស៊ីជម្រៅ ក្នុងគណៈកម្មាធិការជំនាញរបស់ OECD។
រីឯខ្លួនវិញ លោក Mathias Cormann បានសន្យា ត្រៀមខ្លួនជាស្រេចសម្របសម្រួល និងធ្វើការយ៉ាងសកម្មជាមួយវៀតណាម ដើម្បីជ្រើសរើសគណៈកម្មាធិការជំនាញ ជួយឧបត្ថម្ភវៀតណាមក្នុងការចាប់យក និងឆ្លៀតយកនិន្នាការ និងស្តង់ដារសកលសម្រាប់ដំណើរការកសាងគោលនយោបាយ អភិវឌ្ឍន៍ដ៏សមស្រប។
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith។ (រូបថត៖ VOV)
នាថ្ងៃដដែល លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith។ លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តគាំទ្រ និងជួយឧបត្ថម្ភឡាវក្នុងការ ទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ; ស្នើឱ្យឡាវសម្រប សម្រួលក្នុងការជំរុញទំនាក់ទំនង OECD - អាស៊ាន និងកម្មវិធីអាស៊ីអាគ្នេយ៍ (SEARP) របស់ OECD។
ចំណែកឯឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith មានបំណងចង់ឱ្យភាគីទាំងពីរពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់...
ជួបសន្ទនាការងារជាមួយ លោក Gordan Grlic Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបក្រូអាស៊ី លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាម ជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយបណ្តាប្រទេសក្នុងតំបន់បាល់កង់ ក្នុងនោះក្រូអាស៊ីជាដៃគូអាទិភាពមួយ។ រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Gordan Grlic Radman បានគាំទ្រការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហ ប្រតិបត្តិការអន្តរសភា; ឯកភាពជំរុញការបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; ចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអប់រំ និងការងារ។ រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាក្នុងការសម្របសម្រួលរៀបចំព្រឹត្តិការណ៍ នានាដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀត ណាម និងក្រូអាស៊ីក្នុងឆ្នាំ ២០២៤ ផងដែរ៕