![]() |
យោងតាមការស្ថិតិដំបូងពីក្រសួងការបរទេសវៀតណាម គិតដល់ម៉ោង ៥ រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយ ឧបត្ថម្ភទឹកប្រាក់ចំនួន ២០០.០០០ ដុលារអាមេរិក ជូនរដ្ឋាភិបាលឡាវ រួមទាំង អង្ករចំនួន១០០តោនផងដែរ។ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានប្រគល់ទឹកប្រាក់ចំនួន៣០០លានដុង (ស្មើនឹង ១២,៦០០ដុលារ អាមេរិក) ដែលរៃអង្គាសតាមរយៈស្ថានទូតឡាវប្រចាំនៅទីក្រុង ហាណូយ។ មជ្ឈិមស មាគមកាកបាទក្រហមវៀតណាមបានប្រគល់ទឹកប្រាក់ ចំនួន ៥០,០០០ ដុលារអាមេរិកតាមរយៈសមាគមកាកបាទក្រហមឡាវផងដែរ។ តំបន់មូលដ្ឋាន ជាច្រើននៅវៀតណាមក៏បានប្រគល់រាប់ម៉ឹនដុលារអាមេរិក ដើម្បីជួយប្រទេស ឡាវជំនះពុះពារផលវិបាកដោយសារការបាក់ទំបន់វារីអគ្គិសនី៕

