ទិដ្ឋភាពសន្និសីទកាសែតដែលស្ថានទូតចិនប្រចាំនៅវៀតណាមបានរៀបចំនៅទីក្រុងហាណូយ

យោងតាម លោក Hu Sou Jin ក្នុងឆមាសទី១ឆ្នាំនេះ តម្លៃប្រាក់ពាណិជ្ជកម្ម សរុប រវាងចិន និងវៀតណាមទទួលបានប្រមាណ ៦៦ ពាន់លានដុលារអាមេរិក។ ល្បឿនកំណើននៃការនាំចេញរបស់ចិនទៅកាន់វៀតណាមទទួលបានប្រមាណ ២៣,៥% គឺខ្ពស់បំផុតក្នុងអាស៊ាន ហើយវៀតណាមមានចំណាត់ថ្នាក់ក្នុង ចំណោមទីផ្សារនាំចេញធំបំផុតទាំង១០របស់ចិននៅលើសកលលោក។ លោក Hu Sou Jin បានឲ្យដឹងថាឆ្នាំ២០១៧ទុនវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅ វៀតណាមបានលើសពីតួលេខ ២,១ពាន់លានដុលារអាមេរិក ដែលពោលគឺថា ខ្ពសបំផុតក្នុងប្រវត្តិសាស្ត្រ។ លោកក៏បញ្ជាក់ទៀតថាការវិនិយោគរបស់ចិនទៅ កាន់ វៀតណាម នៅតែស្ថិតនៅក្នុងដំណាក់កាលកំណើនសមស្របនឹងសន្ទុះ កំណើនវិនិយោគ របស់ចិននៅឯបរទេសផងដែរ៕