អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Dang Hoang An ចូលរួមកិច្ចសន្ទនាអន្តរជាតិអំពីការផ្លាស់ប្ដូរថាមពលទីក្រុងបែកឡាំងឆ្នាំ២០២១។ (រូបថត៖ VOV) |
កាលពីឆ្នាំ២០១២ វៀតណាមបានអនុម័តលើតម្រាយផ្លូវបណ្ដាញអគ្គីសនីឆ្លាតវៃ ដើម្បីធ្វើទំនើបកម្មបណ្ដាញអគ្គីសនីតាមជំហាននីមួយៗ និងអនុវត្តន៍បច្ចេកវិទ្យាជឿន លឿនក្នុងការគ្រប់គ្រងបណ្ដាញអគ្គីសនីផងដែរ។ វៀតណាមកំពុងលៃទុកកញ្ចប់ វិនិយោគធំៗសម្រាប់វិស័យថាមពល។ ក្នុងនោះ ផ្តោតសំខាន់ទៅលើការរៀបចំរចនា សម្ព័ន្ធផ្នែកថាមពលឡើងវិញ បង្ហើយយន្តការ គោលនយោបាយក៏ដូចជាកសាងផែន ការមេ យុទ្ធសាស្ត្រអភិវឌ្ឍផ្នែកថាមពលតាមនិន្នាការថ្មីក្នុងការអភិវឌ្ឍដោយចីរភាព រួមមានការអនុវត្តបច្ចេកវិទ្យាជឿនលឿន ស្និទ្ធស្នាលជាមួយបរិស្ថាន ដើម្បីលើកកំពស់ ប្រសិទ្ធភាពនៃផ្នែកថាមពល បង្កើនសមាមាត្រថាមពលកកើតឡើងវិញ ហើយជំរុញ ដំណោះស្រាយប្រើប្រាស់ថាមពលដោយសន្សំសម្ចៃនិងប្រសិទ្ធភាពផងដែរ៕

