ប្រជាជនធ្វើដំណើរនៅទីក្រុងហូជីមិញ (រូបថត៖ កាសែត) |
នេះគឺជាប្រាសាសន៍របស់លោក Patrick Haverman អនុប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍នៃ អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ លោកបានចាត់ទុកថា តាមរយៈការរៀបចំមុខសញ្ញាចាក់វ៉ាក់សាំង ដោយផ្ដល់អាទិភាពជូនក្រុមមនុស្សងាយរងគ្រោះនោះ វៀតណាមអាចបើកខឿនសេដ្ឋកិច្ចឡើងវិញជាជំហានៗ ដោយមានការប្រុងប្រយ័ត្ន។
លោក Patrick Haverman បានឲ្យដឹងថា នាពេលកន្លងទៅ កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំតាមអនឡាញ ដោយបានប្រកាសរបាយការណ៍ចំនួនពីរ ស្ដីពីការវាយតម្លៃលើផលប៉ះពាល់សេដ្ឋកិច្ចសង្គមនៃជំងឺកូវីដ ១៩ចំពោះក្រុមគ្រួសារងាយរងគ្រោះនៅវៀតណាម ហើយវាយតម្លៃលើការរៀបចំ និងអនុវត្តន៍កញ្ចប់ជំនួយទីពីររបស់រដ្ឋាភិបាលជូនប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩។ លោកក៏បានចាត់ទុកថា វៀតណាមអាចជួយសម្រួលកំណើន ការងារធ្វើ និងប្រាក់ចំណូលតាមរយៈកម្មវិធីជួយឧបត្ថម្ភសាច់ប្រាក់ធំជាង សម្រាប់ក្រុមគ្រួសារដែលមានស្ថានភាពរស់នៅលំបាក។

