ដោយប្រធានបទ "ជម្លោះ ការប្រកួតប្រជែង កិច្ចសហប្រតិបត្តិការ ការស្ថាបនា" សន្និសីទឆ្នាំនេះមានការចូលរួមពីប្រតិភូចំនួន ២៥០០ នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញ ជាច្រើនមកពីប្រទេសជាង ១០០។
លោកអនុរដ្ឋមន្ត្រី Do Hung Viet ថ្លែងនៅកិច្ចសន្ទនា Raisina ឆ្នាំ២០២៤។ (រូបថត៖ ក្រសួងការបរទេស)
លោកអនុរដ្ឋមន្ត្រី Do Hung Viet បានកំណត់ពីបញ្ហាប្រឈមចំពោះការអភិវឌ្ឍ ប្រកបដោយចីរភាព និងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ហើយលើក ឡើងសារថ្មីសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមិនត្រឹមតែជាកន្លែងប្រកួតប្រជែងយុទ្ធ សាស្ត្ររវាងប្រទេសធំៗប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់បណ្ដាប្រទេសខិតខំប្រឹង ប្រែងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីសន្តិភាព ស្ថិរភាព ហើយរួមដៃគ្នាឆ្លើយ តបទៅនឹងបញ្ហាប្រឈមរួមទៀតផង។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្យារួមគ្នាកសាងសារនោះ តាមរយៈ ការបង្កើតបណ្តាញសហគមន៍ប្រកបដោយភាពធន់ និងគ្រប់ជ្រុងជ្រោយ ទន្ទឹមនឹងនោះ កោតសរសើរចំពោះតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគី កិច្ចសន្ទនាប្រកប ដោយលក្ខណៈស្ថាបនា និងវិបុលភាពសម្រាប់មនុស្សទាំងអស់គ្នាផងដែរ។
កិច្ចសន្ទនា Raisina គឺជាសន្និសីទប្រចាំឆ្នាំដែលរៀបចំដោយមូលនិធិស្រាវជ្រាវ របស់អ្នកសង្កេតការណ៍ (ORF) ចាប់តាំងពីឆ្នាំ ២០១៦ មក។ នេះគឺជាវេទិកាពហុភាគី ដ៏មានកិត្យានុភាពឈានមុខគេរបស់ប្រទេសឥណ្ឌា ដែលប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ្នក ជំនាញ អ្នកប្រាជ្ញ និងអ្នកគ្រប់គ្រងនានាដើម្បីពិភាក្សាអំពីបញ្ហាភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច៕