ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានជួបសន្ទនាជា មួយប្រធានព្រឹទ្ធសភាអេហ្ស៊ីបលោក Abdel-Wahab Abdel-Razek។ (រូបថត៖ VOV) |
ភាគីទាំងពីរបានឯកភាពលើវិធានការមួយចំនួន ដើម្បីធ្វើឲ្យស៊ីជំរៅថែមទៀតនូវ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងអេហ្ស៊ីបនាពេលខាងមុខ ដូចជា បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការជួបប្រាស្រ័យរវាងប្រជាជននិង ប្រជាជន ហើយពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័ននីតិ ប្បញ្ញត្តិនៃប្រទេសទាំងពីរ។
លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពបើកទីផ្សារ បន្ថែមទៀតសម្រាប់មុខទំនិញជាប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក លើកទឹកចិត្តសហ គ្រាសនៃភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ និងការតភ្ជាប់ បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់វិនិយោគិននៃប្រទេសនីមួយៗ ហើយរៀបចំកិច្ចប្រជុំលើកទី៦ នៃគណៈ កម្មាធិការអន្តររដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ។
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang និងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានធ្វើជាសក្ខីភាពសីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការបរទេសវៀតណាម និងលេខាធិការដ្ឋានសម្ព័ន្ធអារ៉ាប់។ (រូបថត៖ Tuan Nguyen/VOV) |
រីឯខ្លួនវិញ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit បានវាយ តំលៃខ្ពស់ចំពោះតួនាទី ឋានៈ និងឥទ្ធិពលរបស់វៀតណាមក្នុងតំបន់; សន្យាជំរុញកិច្ច សហប្រតិបត្តិការរវាងសម្ព័ន្ធអារ៉ាប់ និងប្រទេសជាសមាជិកជាមួយវៀតណាមឲ្យមាន ប្រសិទ្ធភាពបន្ថែមទៀត។
នាយប់ថ្ងៃដដែល នៅទីក្រុងគែរ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមនិងអេហ្ស៊ីប (ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ១៩៦៣ - ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣)។ ទំនាក់ទំនងរវាងវៀតណាម និងអេហ្ស៊ីបកំពុងរីកចម្រើន និងពង្រីកស្ទើរតែគ្រប់ វិស័យ ពីនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម... ដល់វប្បធម៌ ការជួបប្រាស្រ័យ រវាងប្រជាជននិងប្រជាជន... បច្ចុប្បន្ននេះ អេហ្ស៊ីបបានក្លាយជាដៃគូពាណិជ្ជកម្មឈាន មុខគេរបស់ វៀតណាមនៅទ្វីបអាហ្រ្វិក ដោយមានទំហំចំនួន ៦០០ លានដុល្លារ អាមេរិកកាលពីឆ្នាំមុន៕


