ទទួលការអញ្ជើញរបស់បេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៧ មិថុនា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប លោក Dang Hoang Giang បាន ចូលរួមជំនួបការពិភាក្សារវាងក្រុម ឯកអគ្គរដ្ឋទូតនៃគណៈកម្មាធិការនយោបាយនិង សន្តិសុខសហភាពអឺរ៉ុប (PSC) ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកអង្គការសហ ប្រជាជាតិមួយចំនួន អំពីស្ថានភាពពិភពលោក និងលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការ អន្តរតំបន់ក្នុងបញ្ហាសន្តិភាព និងសន្តិសុខអន្តរជាតិ។
ទិដ្ឋភាពនៃជំនួបពិភាក្សា។ (រូបថត៖ VOV) |
ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី លោកឯកអគ្គរដ្ឋទូតបានអះអាងថា EU និង ប្រទេសជាសមាជិកជាដៃគូសំខាន់ជួរមុខរបស់វៀតណាម ហើយស្នើឲ្យ EU បន្ត អនុវត្តន៍វិធានការជាក់លាក់ និងជាក់ស្តែង ដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី រួមទាំងការឆាប់ផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) ការអនុវត្តគំនិតផ្តួចផ្តើម អំពីភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ដើម្បីឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ ព្រមទាំងដកកាតលឿង IUU សម្រាប់ជលផលរបស់វៀតណា មផងដែរ៕

