លោក Kishida Fumio ត្រូវបានបោះឆ្នោតជ្រើសតាំងចូលកាន់តំណែងជានាយករដ្ឋមន្រ្តី ទី១០០របស់ជប៉ុន។ (រូបថត៖ Reuters) |
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang ឲ្យដឹងថា វៀតណាមអបអរសាទរលោក Kishida Fumio ត្រូវបានបោះឆ្នោត ជ្រើសតាំងចូលកាន់តំណែងជានាយករដ្ឋមន្រ្តី ទី១០០របស់ជប៉ុន។ វៀតណាមជឿជាក់ ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Kishida Fumio ប្រទេសជប៉ុននឹង កាន់តែរីកចម្រើនប្រកបដោយវិបុលភាព ប្រជាជនកាន់តែមានសុភមង្គល។ វៀតណាម គោរពទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយជប៉ុនហើយមានបំណងចង់សហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តី Kishida Fumio និងរដ្ឋាភិបាលថ្មី របស់ជប៉ុន ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម-ជប៉ុន អភិវឌ្ឍដោយឥតឈប់ឈរឡើងដល់កំពស់ថ្មី ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការ អភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

