ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (ស្ដាំ) និងលោក Daniel Caspary ប្រធានគណៈប្រតិភូសមាជិកសភាអឺរ៉ុប (EP) ទទួលបន្ទុកទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងអាស៊ាន។ (រូបថត៖ VNA) |
វៀតណាម។ លោកប្រធានរដ្ឋសភាក៏បាន ស្នើឲ្យ EU រួមចំណែកជាសំឡេងនិងសកម្មភាពជាក់ស្តែង ដើម្បីធានាការគោរពច្បាប់ជា គោល សេរីភាពនាវាចរណ៍ និងអាកាសចរណ៍សមុទ្រខាងកើត; ជំរុញខ្លាំងនូវកិច្ចសហ ប្រតិបត្តិការជាមួយអាស៊ានក្នុងបញ្ហានេះ។
រីឯខ្លួនវិញ លោក Daniel Caspary បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសភា ដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួមរវាង EU និងវៀត ណាម។ លោកបាននិយាយថា EU កំពុងខិតខំស្នើឲ្យសភានៃប្រទេសដែលនៅសល់ បន្តផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA)។ លោក Daniel Caspary សង្ឃឹមថា គំនិតផ្តួចផ្តើម "ច្រកទ្វារសកល" របស់ EU នឹង ចូលរួមចំណែកក្នុងការតភ្ជាប់យ៉ាងខ្លាំងក្លារវាង EU និងអាស៊ានក៏ដូចជាប្រជាជននៃ ប្លុកទាំងពីរផងដែរ៕

