![]() |
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ លោក John Kerry មហាមិត្តរបស់ប្រជាជនវៀតណាមដែលបានរួមចំណែកសកម្មសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរនាពេលកន្លងទៅ។ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc មានប្រសាស ន៍ថា រដ្ឋាភិបាលវៀតណាមសន្យា បង្កលក្ខណៈងាយស្រួល សម្រាប់សហគ្រាសអាមេរិក ធ្វើការរកស៊ីប្រកបដោយជោគជ័យនៅវៀតណាម។
ចំណែកខ្លួនវិញ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry សម្តែងនូវគោលបំណង រួមជាមួយដៃគូរបស់វៀតណាម ដើម្បីបង្កើតបណ្តាញអគ្គិសនីសម្រាប់បម្រើប្រភពថាមពលខ្យល់។
![]() |
នៅក្នុងជំនួបជាមួយអតីតអគ្គរដ្ឋទូតអាមេរិកនៅវៀតណាម លោក Pete Peterson បានឲ្យដឹងថា មានវិនិយោគិនជាច្រើន មានការយកចិត្តទុកដាក់លើការផ្ទេរសិទ្ធិធ្វើអាជីវកម្មលើគម្រៀងការផ្លួវហាយវៃ Ha Noi- Hai Phong។ តាមនោះ ប្រសិនបើកិច្ចសហប្រតិបត្តិការនេះទទួលបានជោគជ័យ រដ្ឋាភិបាលអាចប្រមូលផ្តុំបានទាំងស្រុង នូវចំណាយវិនិ យោគលើផ្លូវហាយវៃនេះ ដោយមិនចាំបាច់អូសបន្លាយរយៈពេលច្រើនឆ្នាំទេ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការដែលលោក Peterson មានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីវៀតណាមក៏ដូចជាលើកឡើងនូវគំនិតសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ។
![]() |
ក៏នារសៀលថ្ងៃទី១៨ខែមករា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសហព័ន្ធកែច្នៃសិង្ហបុរី លោក Douglas Foo។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសន្ទស្សន៍ការច្នៃប្រឌិតនិងផលិតភាពការងាររបស់សិង្ហបុរី ព្រមទាំងសម្តែងនូវគោលបំណង ជំរុញកិច្ចសហប្រតិ បត្តិការជាមួយសិង្ហបុរីឲ្យបានខ្លាំងក្លាថែមទៀតលើវិស័យនេះផងដែរ៕



